ក្រុមហ៊ុន Samsung Electronics កើនប្រាក់ចំណេញដល់ ៧៣% ដោយសារបន្ទះឈីប

ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronics បានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងជាង ៧០ ភាគរយ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ នេះ ដោយសារតែតម្លៃបន្ទះឈីបខ្ពស់ជាងមុនព្រោះតម្រូវការបន្តកើនឡើង។